ព្រះត្រៃបិដក ភាគ ៩៧

ទោសៈ មោហៈ មានះ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​រាគៈ ទោសៈ មោហៈ ទិដ្ឋិ និង​សេចក្តី​ប្រាថ្នា ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ឆន្ទ​រាគៈ ក្នុង​ភណ្ឌៈ​របស់​ខ្លួន ជា​បច្ច័យ​នៃ​ឆន្ទ​រាគៈ ក្នុង​ភណ្ឌៈ​នៃ​បុគ្គល​ដទៃ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ឆន្ទ​រាគៈ ក្នុង​ទ្រព្យ​ដែល​ខ្លួន​ហួងហែង​ហើយ ជា​បច្ច័យ​នៃ​ឆន្ទ​រាគៈ ក្នុង​ទ្រព្យ​ដែល​បុគ្គល​ដទៃ​ហួងហែង​ហើយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧១៤] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រាគៈ ដែល​គួរ​លះ​ដោយ​ភាវនា ហើយ​ឲ្យ​ទាន​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង នូវ​ទោសៈ ដែល​គួរ​លះ​ដោយ​ភាវនា​… នូវ​មោហៈ​… នូវ​មានះ​… អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង រាគៈ ដែល​គួរ​លះ​ដោយ​ភាវនា​… ទោសៈ មោហៈ មានះ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 637828940497366433
ទៅកាន់ទំព័រ៖