ព្រះត្រៃបិដក ភាគ ៩៧

 [៧១៥] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​ទាន​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង​… នូវ​សីល​… នូវ​សុតៈ ចាគៈ បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន​… ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា​… សីល សុតៈ ចាគៈ បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន​… សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា បញ្ញា កាយិកសុខ កាយិកទុក្ខ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧១៦] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា​…
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 637828940771160976
ទៅកាន់ទំព័រ៖