ព្រះត្រៃបិដក ភាគ ៩៧
ប្រកាន់ទិដ្ឋិ នូវសីល… អាស្រ័យនូវសេនាសនៈ ហើយសម្លាប់សត្វ… បំបែកសង្ឃ សទ្ធា… សេនាសនៈ ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ ទិដ្ឋិ និងសេចក្តីប្រាថ្នា ដែលគួរលះដោយទស្សនៈ ដោយឧបនិស្សយប្បច្ច័យ។
[៧១៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងមានះ នូវសីល… នូវបញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… អាស្រ័យនូវសេនាសនៈ ហើយដំឡើងមានះ សទ្ធា… បញ្ញា កាយិកសុខ កាយិកទុក្ខ រដូវ ភោជន… សេនាសនៈ ជាបច្ច័យនៃរាគៈ ទោសៈ មោហៈ មានះ និងសេចក្តីប្រាថ្នា ដែលគួរលះដោយភាវនា ដោយឧបនិស្សយប្បច្ច័យ។
ID: 637828940975766254
ទៅកាន់ទំព័រ៖