ព្រះត្រៃបិដក ភាគ ៩៧

អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ចក្ខុ រាគៈ ដែល​គួរ​លះ​ដោយ​ទស្សនៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ទោមនស្ស ដែល​គួរ​លះ​ដោយ​ទស្សនៈ កើតឡើង។បេ។ បុគ្គល​ត្រេកអរ រីករាយ ចំពោះ​វត្ថុ រាគៈ ដែល​គួរ​លះ​ដោយ​ទស្សនៈ ប្រារព្ធ​នូវ​វត្ថុ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ទោមនស្ស ដែល​គួរ​លះ​ដោយ​ទស្សនៈ កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៧២០] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ចក្ខុ រាគៈ ដែល​គួរ​លះ​ដោយ​ភាវនា ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ឧទ្ធច្ចៈ​កើតឡើង ទោមនស្ស ដែល​គួរ​លះ​ដោយ​ភាវនា កើតឡើង នូវ​សោតៈ​… កាយ ពួក​រូប​…
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 637828941460747512
ទៅកាន់ទំព័រ៖