ព្រះត្រៃបិដក ភាគ ៩៧
ពួកផោដ្ឋព្វៈ… ត្រេកអរ រីករាយ ចំពោះវត្ថុ រាគៈ ដែលគួរលះដោយភាវនា ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ឧទ្ធច្ចៈកើតឡើង ទោមនស្ស ដែលគួរលះដោយភាវនា កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយបុរេជាតប្បច្ច័យ។
[៧២១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៧២២] ធម៌ដែលគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
ID: 637828941698242878
ទៅកាន់ទំព័រ៖