ព្រះត្រៃបិដក ភាគ ៩៧

 [៧២៩] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៧៣០] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៧៣១] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៧៣២] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 637828942584823266
ទៅកាន់ទំព័រ៖