ព្រះត្រៃបិដក ភាគ ៩៧

 [៧៣៥] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​អាហារ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ កព​ឡិង្កា​រា​ហារ។ បញ្ហា៧។ … ជា​បច្ច័យ​ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ចក្ខុន្ទ្រិយ​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី។ បញ្ហា៧។ ជា​បច្ច័យ​ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៧៣៦] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ បទ​នេះ ប្រហែលគ្នា​នឹង​ទស្សនៈ​ដែរ។
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 637828943075557599
ទៅកាន់ទំព័រ៖