ព្រះត្រៃបិដក ភាគ ៩៧
[៧៣៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ដោយវិប្បយុត្តប្បច្ច័យ។
[៧៣៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលគួរលះដោយភាវនា ដោយវិប្បយុត្តប្បច្ច័យ។
[៧៤០] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលគួរលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
[៧៤១] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
ID: 637828943627559732
ទៅកាន់ទំព័រ៖