ព្រះត្រៃបិដក ភាគ ៩៧
[៧៤២] ធម៌ដែលគួរលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលគួរលះដោយទស្សនៈផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ដែលគួរលះដោយទស្សនៈ (ជាបច្ច័យ) នៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ខន្ធ២…។ ធម៌ដែលគួរលះដោយភាវនា (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… គឺមានវារៈ៣។ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នាដោយទស្សនៈដែរ។
[៧៤៣] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ មហាភូត១។ សេចក្តីបំប្រួញ។ មហាភូត១ របស់ពួកអសញ្ញសត្វ…។ ឯបុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន នូវសោតៈ…
ID: 637828943863887417
ទៅកាន់ទំព័រ៖