ព្រះត្រៃបិដក ភាគ ៩៧

កាយ ពួក​រូប​… ពួក​ផោដ្ឋព្វៈ​… ឃើញច្បាស់​នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮសំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ កព​ឡិង្កា​រា​ហារ (ជា​បច្ច័យ) នៃ​កាយ​នេះ រូប​ជីវិតិន្ទ្រិយ (ជា​បច្ច័យ) នៃ​ពួក​កដ​ត្តា​រូប។
 [៧៤៤] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ចក្ខុ រាគៈ ដែល​គួរ​លះ​ដោយ​ទស្សនៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង វិចិកិច្ឆា​កើតឡើង ទោមនស្ស​កើតឡើង ចំពោះ​សោតៈ​… បុគ្គល​ត្រេកអរ​ចំពោះ​វត្ថុ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 637828944079482225
ទៅកាន់ទំព័រ៖