ព្រះត្រៃបិដក ភាគ ៩៧

 [៧៤៥] ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​បុគ្គល​ត្រេកអរ រីករាយ ចំពោះ​ចក្ខុ រាគៈ ដែល​គួរ​លះ​ដោយ​ភាវនា ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទិដ្ឋិ​កើតឡើង ទោមនស្ស ដែល​គួរ​លះ​ដោយ​ភាវនា​… ចំពោះ​សោតៈ​… បុគ្គល​ត្រេកអរ រីករាយ ចំពោះ​វត្ថុ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ភាវនា ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧៤៦] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ក្តី វត្ថុ​ក្តី​…។
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 637828944290566320
ទៅកាន់ទំព័រ៖