ព្រះត្រៃបិដក ភាគ ៩៧

 [៧៤៧] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សហជាត គឺ​ខន្ធ​ទាំងឡាយ​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧៤៨] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ក្តី ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ក្តី (ជា​បច្ច័យ) នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ភាវនា​…។បេ។ បញ្ហា២ គប្បី​ធ្វើ​ចុះ។
 [៧៤៩] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយ​នត្ថិ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិ​គត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 637828944536820386
ទៅកាន់ទំព័រ៖