ព្រះត្រៃបិដក ភាគ ៩៧
[៧៦០] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលគួរលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ។
[៧៦១] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយទស្សនៈ… បានដល់សហជាត និងបុរេជាត។
[៧៦២] ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
[៧៦៣] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលគួរលះដោយភាវនា… បានដល់សហជាត និងបុរេជាត។
[៧៦៤] ធម៌ដែលគួរលះដោយភាវនាក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
ID: 637828945665152416
ទៅកាន់ទំព័រ៖