ព្រះត្រៃបិដក ភាគ ៩៧
ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី វិតក្កៈក្តី អាស្រ័យខន្ធ២ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៥០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី វិតក្កៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
ID: 637828733836070213
ទៅកាន់ទំព័រ៖