ព្រះត្រៃបិដក ភាគ ៩៧
[៥១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ដែលជាអហេតុកៈ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យវិតក្កៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ ដែលជាអហេតុកៈ កដត្តារូប អាស្រ័យវិតក្កៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៥២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិតក្កៈ ដែលជាអហេតុកៈ ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី កដត្តារូបក្តី អាស្រ័យវិតក្កៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
ID: 637828734070520342
ទៅកាន់ទំព័រ៖