ព្រះត្រៃបិដក ភាគ ៩៧
[៥៣] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិររូប… អាហារសមុដ្ឋានរូប… ឧតុសមុដ្ឋានរូប… អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ… កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យវត្ថុ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
ID: 637828734300200031
ទៅកាន់ទំព័រ៖