ព្រះត្រៃបិដក ភាគ ៩៧

 [៥៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៥៥] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​វិតក្កៈ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637828734531343368
ទៅកាន់ទំព័រ៖