ព្រះត្រៃបិដក ភាគ ៩៧

 [៥៦] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៥៧] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​វិតក្កៈ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637828734809291376
ទៅកាន់ទំព័រ៖