ព្រះត្រៃបិដក ភាគ ៩៧

ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី អាស្រ័យ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី វិតក្កៈ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី វិតក្កៈ​ក្តី អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង។
 [៥៩] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី អាស្រ័យ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី វិតក្កៈ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី វិតក្កៈ​ក្តី អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង មហាភូត​ទាំងឡាយ​ផង។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637828735230602135
ទៅកាន់ទំព័រ៖