ព្រះត្រៃបិដក ភាគ ៩៧
[៦០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិតក្កៈ ជាអហេតុកៈផង មហាភូតទាំងឡាយផង កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
[៦១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈផង វត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យវិតក្កៈផង មហាភូតទាំងឡាយផង។
ID: 637828735451824831
ទៅកាន់ទំព័រ៖