ព្រះត្រៃបិដក ភាគ ៩៧
គឺខន្ធ៣ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ក្តី វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី វិចារៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី វិចារៈក្តី កដត្តារូបក្តី អាស្រ័យខន្ធ២។
[៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យវិចារៈ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូប អាស្រ័យខន្ធ២ កដត្តារូប អាស្រ័យវិចារៈ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ វត្ថុអាស្រ័យវិចារៈ វិចារៈអាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637828723754181080
ទៅកាន់ទំព័រ៖