ព្រះត្រៃបិដក ភាគ ៩៧

 [៦៧] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិតក្កៈ កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​វិតក្កៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៨] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិចារៈ កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​វិចារៈ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ពា​ហិ​ររូប អាស្រ័យ​មហាភូត១… អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637828779227509258
ទៅកាន់ទំព័រ៖