ព្រះត្រៃបិដក ភាគ ៩៧
[៧១] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងខណៈនៃបដិសន្ធិ…។
[៧២] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង មហាភូតទាំងឡាយផង កដត្តារូប (កើតឡើង) ក្នុងខណៈនៃបដិសន្ធិ។
[៧៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។បេ។ វារៈ៧។
ID: 637828779739593487
ទៅកាន់ទំព័រ៖