ព្រះត្រៃបិដក ភាគ ៩៧
[៧៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ៣ អាស្រ័យខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ វិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិតក្កៈ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ
ID: 637828779948691460
ទៅកាន់ទំព័រ៖