ព្រះត្រៃបិដក ភាគ ៩៧

 [៧៦] អាស្រ័យ​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង។ សេចក្តី​បំប្រួញ។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង … ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង អាស្រ័យ​ខន្ធ១ ជា​វិបាក ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង។ សេចក្តី​បំប្រួញ។
 [៧៧] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ និ​ងន​ឧបនិស្សយ​ប្ប​ច្ច័​យ … (សេចក្តី​អធិប្បាយ) ប្រហែលគ្នា​នឹងន​អារម្មណ​ប្ប​ច្ច័​យដែរ។
 [៧៨] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧។
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637828780477554050
ទៅកាន់ទំព័រ៖