ព្រះត្រៃបិដក ភាគ ៩៧

គឺ​ខន្ធ៣ក្តី វិចារៈ​ក្តី អាស្រ័យ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ក្នុង​អរូបភព ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៨០] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ក្នុង​អរូបភព។បេ។ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​វិចារៈ ក្នុង​អរូបភព ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637828780881434805
ទៅកាន់ទំព័រ៖