ព្រះត្រៃបិដក ភាគ ៩៧
[៨៦] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពាហិររូប … អាហារសមុដ្ឋានរូប … អាស្រ័យមហាភូត១ ដែលមានរដូវជាសមុដ្ឋាន។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យវិចារៈ។
[៨៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង។
[៨៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង។
ID: 637828781599880383
ទៅកាន់ទំព័រ៖