ព្រះត្រៃបិដក ភាគ ៩៧

 [៨៩] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ព្រោះ​នអាហារ​ប្ប​ច្ច័​យ ពា​ហិ​ររូប … ឧតុសមុដ្ឋាន​រូប។បេ។ ព្រោះ​នឥន្ទ្រិយ​ប្ប​ច្ច័​យ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប​… រូប​ជីវិតិន្ទ្រិយ អាស្រ័យ​មហាភូត​ទាំងឡាយ របស់​ពួក​អសញ្ញ​សត្វ។ ខន្ធ១ ដែល​ច្រឡំ​ដោយ​បញ្ច​វិញ្ញាណ ព្រោះ​នឈាន​ប្ប​ច្ច័​យ។បេ។ ពា​ហិ​ររូប​… អាហារ​សមុដ្ឋាន​រូប​… ឧតុសមុដ្ឋាន​រូប​… របស់​ពួក​អសញ្ញ​សត្វ​…។ (ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មួយអន្លើដោយ​វិបាក ក្នុង​នអា​សេវន​មូល​កៈ បណ្ឌិត​កាល​ដឹង គប្បី​ធ្វើឲ្យ​ប្រហែលគ្នា​នឹងន​បុរេ​ជាត​ប្ប​ច្ច័​យដែរ។ ម៉្យាងទៀត វិបាក បណ្ឌិត កាល​ដឹង​នូវ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ថា​ជា​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ គប្បី​សំដែង​ផង​ចុះ) … ព្រោះ​នមគ្គ​ប្ប​ច្ច័​យ និ​ងន​សម្បយុត្ត​ប្ប​ច្ច័​យ…។
 [៩០] … ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ក្នុង​អរូប ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637828781841482399
ទៅកាន់ទំព័រ៖