ព្រះត្រៃបិដក ភាគ ៩៧
[៩៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ក្នុងអរូប ខន្ធ២ អាស្រ័យខន្ធ២ផង វិតក្កៈផង។
[៩៥] ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៩៦] វារៈ៣៣ ក្នុងនហេតុប្បច្ច័យ វារៈ៧ ក្នុងនអារម្មណប្បច្ច័យ វារៈ៣៧ ក្នុងនអធិបតិប្បច្ច័យ វារៈ៧ ក្នុងនអនន្តរប្បច្ច័យ វារៈ៧ ក្នុងនសមនន្តរប្បច្ច័យ វារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ វារៈ៧ ក្នុងនឧបនិស្សយប្បច្ច័យ វារៈ៣៧ ក្នុងនបុរេជាតប្បច្ច័យ វារៈ៣៧ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ៣៧ ក្នុងនអាសេវនប្បច្ច័យ វារៈ៧ ក្នុងនកម្មប្បច្ច័យ វារៈ២០ ក្នុងនវិបាកប្បច្ច័យ វារៈ១ ក្នុងនអាហារប្បច្ច័យ វារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ វារៈ១ ក្នុងនឈានប្បច្ច័យ វារៈ៣៣ ក្នុងនមគ្គប្បច្ច័យ វារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ១១ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ៧ ក្នុងនោនត្ថិប្បច្ច័យ វារៈ៧ ក្នុងនោវិគតប្បច្ច័យ។
ID: 637828782606377569
ទៅកាន់ទំព័រ៖