ព្រះត្រៃបិដក ភាគ ៩៧

 [១០២] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង​… ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វត្ថុ​ផង និង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង។បេ។ បញ្ហា៧ បណ្ឌិត​គប្បី​ធ្វើ ក្នុង​ខណៈ​នៃ​បដិសន្ធិ ដែល​ប្រព្រឹត្តទៅ ក្នុង​បឋម​ឧទាហរណ៍​ចុះ។
 [១០៣] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង​… ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ពឹងផ្អែក​នឹង​វិតក្កៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង​… ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637828783598532973
ទៅកាន់ទំព័រ៖