ព្រះត្រៃបិដក ភាគ ៩៧

ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង​… ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង មហាភូត​ទាំងឡាយ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​វិតក្កៈ​ផង មហាភូត​ទាំងឡាយ​ផង វិចារៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វត្ថុ​ផង វារៈ​ខន្ធ៤ ក្នុង​ខណៈ​នៃ​បដិសន្ធិ យ៉ាងនេះ​ឯង។
 [១០៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក្តី ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ទើប​កើតឡើង​… ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ពឹងផ្អែក​នឹង​វិតក្កៈ​ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​វិតក្កៈ​ផង មហាភូត​ទាំងឡាយ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637828783829382969
ទៅកាន់ទំព័រ៖