ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង មហាភូតទាំងឡាយផង ខន្ធ៣ក្តី វិចារៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ខន្ធ៣ ក្នុងខណៈនៃបដិសន្ធិ។
បវត្តិប្បដិសន្ធិ ក្នុងតំណដ៏សេសទាំងពីរ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។
ចប់ ហេតុប្បច្ច័យ។
បច្ចយវារៈ បណ្ឌិត កាលរំពឹងនូវហេតុប្បច្ច័យរួចហើយ គប្បីសំដែងឲ្យពិស្ដារផងចុះ។
ការរាប់នូវបដិច្ចវារៈ យ៉ាងណា (ឯបច្ចយវារៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។ វារៈ៣៧ ក្នុងអធិបតិប្បច្ច័យ វារៈ២១ ក្នុងបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ នេះជាសេចក្តីប្លែកគ្នា ក្នុងបច្ច័យវារៈនេះ។
ID: 637828784118970098
ទៅកាន់ទំព័រ៖