ព្រះត្រៃបិដក ភាគ ៩៧
ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិចារៈ ដែលជាវិបាក គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី វិចារៈក្តី ពឹងផ្អែកនឹងវត្ថុ។បេ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… អធិបតិ គឺខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ ដែលជាវិបាក ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ។បេ។
ID: 637828784581126078
ទៅកាន់ទំព័រ៖