ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងវិចារៈ ដែលជាវិបាក ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ វិតក្កៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ខន្ធទាំងឡាយ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ…។ នេះជាតំណទី១ ចប់សព្វគ្រប់ប៉ុណ្ណេះឯង។
[១០៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវិតក្កៈផង វត្ថុផង
ID: 637828784773418525
ទៅកាន់ទំព័រ៖