ព្រះត្រៃបិដក ភាគ ៩៧
ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង… គឺអធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង អធិបតិធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ពឹងផ្អែកនឹងខន្ធ១ ជាវិបាក ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ…។ បញ្ហា៥ បណ្ឌិតគប្បីធ្វើផងចុះ។ វត្ថុ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មកក្នុងទីណា វិបាក បណ្ឌិតគប្បីធ្វើ ក្នុងទីនោះចុះ។ បញ្ហា៣៧ បណ្ឌិតគប្បីធ្វើ ក្នុងនអធិបតិមូលកៈចុះ។ នអនន្តរប្បច្ច័យក្តី នសមនន្តរប្បច្ច័យក្តី នអញ្ញមញ្ញប្បច្ច័យក្តី នឧបនិស្សយប្បច្ច័យក្តី សុទ្ធតែមានបញ្ហារូប៧ ដូចគ្នា បញ្ហា៣៧ ក្នុងនបុរេជាតប្បច្ច័យ ប្រហែលគ្នានឹងបដិច្ចវារៈ និងបច្ចនីយៈដែរ។ បញ្ហា៣៧ ក្នុងនបច្ឆាជាតប្បច្ច័យ។ ក្នុងនអាសេវនប្បច្ច័យសោត ក៏ប្រហែលគ្នាដែរ។ ឯធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មកក្នុងបច្ច័យណា វិបាកទាំងឡាយ បណ្ឌិតគប្បីធ្វើ ក្នុងបច្ច័យនោះចុះ។
ID: 637828784944070708
ទៅកាន់ទំព័រ៖