ព្រះត្រៃបិដក ភាគ ៩៧
[១០៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ព្រោះនកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ចេតនាដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ។ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ចេតនា ដែលមិនមានវិតក្កៈ មិនមានវិចារៈ។ បណ្ឌិតគប្បីធ្វើឲ្យពេញគ្រប់គ្រាន់ផងចុះ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវិចារៈ ចេតនាដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងវត្ថុ។
[១១០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ចេតនា ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វត្ថុផង។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង
ID: 637828785195109246
ទៅកាន់ទំព័រ៖