ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងវិតក្កៈផង វត្ថុផង។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ចេតនា ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វត្ថុផង។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង… ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង។
[១១១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ ចេតនា ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង វត្ថុផង។
[១១២] បញ្ហា៣៧ បណ្ឌិតគប្បីធ្វើ ក្នុងនវិបាកប្បច្ច័យ។
ID: 637828785468677462
ទៅកាន់ទំព័រ៖