ព្រះត្រៃបិដក ភាគ ៩៧
នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ បណ្ឌិតគប្បីឲ្យពិស្ដារផងចុះ។
[១១៣] វារៈ៣៣ ក្នុងនហេតុប្បច្ច័យ វារៈ៧ ក្នុងនអារម្មណប្បច្ច័យ វារៈ៣៧ ក្នុងនអធិបតិប្បច្ច័យ វារៈ៧ ក្នុងនអនន្តរប្បច្ច័យ ក្នុងនសមនន្តរប្បច្ច័យ ក្នុងនអញ្ញមញ្ញប្បច្ច័យ និងក្នុងនឧបនិស្សយប្បច្ច័យ វារៈ៣៧ ក្នុងនបុរេជាតប្បច្ច័យ ក្នុងនបច្ឆាជាតប្បច្ច័យ និងក្នុងនអាសេវនប្បច្ច័យ វារៈ១១ ក្នុងនកម្មប្បច្ច័យ វារៈ៣៧ ក្នុងនវិបាកប្បច្ច័យ វារៈ១ ក្នុងនអាហារប្បច្ច័យ វារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ វារៈ១ ក្នុងនឈានប្បច្ច័យ វារៈ៣៣ ក្នុងនមគ្គប្បច្ច័យ វារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ១១ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ៧ ក្នុងនោនត្ថិប្បច្ច័យ វារៈ៧ ក្នុងនោវិគតប្បច្ច័យ។
ចប់ បច្ចយវារៈ។
ឯនិស្សយប្បច្ច័យ មិនផ្សេងគ្នាទេ។
សំសដ្ឋវារៈ
[១១៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ច្រឡំដោយធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំដោយខន្ធ១ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828785914302810
ទៅកាន់ទំព័រ៖