ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ខន្ធ៣ក្តី វិចារៈក្តី ច្រឡំដោយខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធ៣ ច្រឡំដោយខន្ធ១ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ច្រឡំដោយខន្ធ២ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ… ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយវិចារៈ ច្រឡំដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ។
[១១៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ច្រឡំដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង… ខន្ធ៣ ច្រឡំដោយខន្ធ១ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ខន្ធ២។បេ។ ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ច្រឡំដោយធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637828786356877350
ទៅកាន់ទំព័រ៖