ព្រះត្រៃបិដក ភាគ ៩៧

មាន​វារៈ១១ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១១។

ចប់ បច្ច​នីយៈ។


ឯវារៈ២ ក្រៅ​នេះ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ចុះ។ ទាំង​សម្បយុត្ត​វារៈ បណ្ឌិត​ក៏​គប្បី​ឲ្យ​ពិស្ដារ​ផង​ដែរ។

ចប់ សំសដ្ឋ​វារៈ។


បញ្ហា​វារៈ


 [១១៩] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [១២០] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​វិតក្កៈ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637828787103605487
ទៅកាន់ទំព័រ៖