ព្រះត្រៃបិដក ភាគ ៩៧
ចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃវិតក្កៈផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១២៤] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ដោយហេតុប្បច្ច័យ។បេ។ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ដោយហេតុប្បច្ច័យ។
[១២៥] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង វិតក្កៈផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
ID: 637828787583733128
ទៅកាន់ទំព័រ៖