ព្រះត្រៃបិដក ភាគ ៩៧

 [១២៩] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង កដ​ត្តា​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១៣០] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​កុសល​ទាំងឡាយ ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​… ចេញ​អំពី​មគ្គ​… ចេញ​អំពី​ផល ហើយ​ពិចារណា​នូវ​ផល ព្រះ​អរិយៈ​ទាំងឡាយ ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​លះបង់​ហើយ ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​កិលេស​ទាំងឡាយ ដែល​ធ្លាប់​សន្សំទុក​មក ក្នុង​កាលមុន ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637828788033898642
ទៅកាន់ទំព័រ៖