ព្រះត្រៃបិដក ភាគ ៩៧
រមែងត្រេកអរ រីករាយ រាគៈប្រារព្ធនូវខន្ធនោះ ទើបកើតឡើង ទោមនស្សកើតឡើង ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង។
[១៣១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ វិតក្កៈប្រារព្ធនូវកុសលនោះ ទើបកើតឡើង ពិចារណានូវកុសលទាំងឡាយ ដែលសន្សំហើយ ក្នុងកាលមុន ចេញចាកឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ចេញចាកមគ្គ… ចេញចាកផល ហើយពិចារណានូវផល វិតក្កៈប្រារព្ធផលនោះ ទើបកើតឡើង ព្រះអរិយៈទាំងឡាយ ពិចារណានូវកិលេសទាំងឡាយ ដែលលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលសង្កត់សង្កិនហើយ ដឹងនូវកិលេសទាំងឡាយ ដែលធ្លាប់សន្សំមក ក្នុងកាលមុន ពិចារណាឃើញច្បាស់នូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ វិតក្កៈប្រារព្ធនូវខន្ធនោះ ទើបកើតឡើង វិតក្កៈប្រារព្ធនូវខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង។
ID: 637828788250293287
ទៅកាន់ទំព័រ៖