ព្រះត្រៃបិដក ភាគ ៩៧

ហើយ​ពិចារណា​នូវ​ផល ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ប្រារព្ធ​នូវ​ផល​នោះ ទើប​កើតឡើង ព្រះ​អរិយៈ​ទាំងឡាយ ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​លះបង់​ហើយ ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​កិលេស​ទាំងឡាយ ដែល​សន្សំទុក​មក ក្នុង​កាលមុន ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ទើប​ត្រេកអរ រីករាយ ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ទើប​កើតឡើង។
 [១៣៤] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះ​អរិយបុគ្គល ចេញ​ចាក​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… ចាក​មគ្គ​… ចាក​ផល​… ហើយ​ពិចារណា​នូវ​ផល វិតក្កៈ ប្រារព្ធ​នូវ​ផល​នោះ ទើប​កើតឡើង ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637828788677267215
ទៅកាន់ទំព័រ៖