ព្រះត្រៃបិដក ភាគ ៩៧

ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង វិតក្កៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ទើប​កើតឡើង។
 [១៣៥] ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (ពួក​ព្រះ​អរិយបុគ្គល) ចេញ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​… អំពី​មគ្គ​… អំពី​ផល​… ហើយ​ពិចារណា​នូវ​ផល ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ប្រារព្ធ​នូវ​ផល​នោះ ទើប​កើតឡើង ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងនោះ ទើប​កើតឡើង។បេ។ ទោមនស្ស​កើតឡើង ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ទើប​កើតឡើង។បេ។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637828788883248066
ទៅកាន់ទំព័រ៖