ព្រះត្រៃបិដក ភាគ ៩៧
[១៣៦] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ដឹងនូវចិត្ត នៃបុគ្គលអ្នកព្រមព្រៀងដោយចិត្ត ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិតក្កៈផង ទើបកើតឡើង។
[១៣៧] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ដោយអារម្មណប្បច្ច័យ គឺ (ព្រះអរិយបុគ្គល) ចេញអំពីឈាន ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ… ចាកមគ្គ… ចាកផល… ហើយពិចារណានូវផល… ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង វិតក្កៈផង ប្រារព្ធនូវផលនោះ
ID: 637828789083864143
ទៅកាន់ទំព័រ៖