ព្រះត្រៃបិដក ភាគ ៩៧

ទើប​កើតឡើង ពិចារណា​ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង វិតក្កៈ​ផង ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ទើប​កើតឡើង។
 [១៣៨] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ (បុគ្គល) ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ ជា​បច្ច័យ​នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637828789287056490
ទៅកាន់ទំព័រ៖