ព្រះត្រៃបិដក ភាគ ៩៧

ដោយ​អារម្មណ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ទើប​កើតឡើង។
 [១៣៩] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះ​អរិយបុគ្គល​ទាំងឡាយ ចេញ​ចាក​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… ចាក​មគ្គ​… ចេញ​ចាក​ផល​ផង ហើយ​ពិចារណា​នូវ​ផល ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ប្រារព្ធ​នូវ​ផល​នោះ ទើប​កើតឡើង ព្រះ​អរិយបុគ្គល​ទាំងឡាយ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ និង​វោ​ទានៈ នូវ​មគ្គ និង​ផល ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ (បុគ្គល) ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង (ពិចារណា​ឃើញច្បាស់) នូវ​សោតៈ​… ឃានៈ ជិវ្ហា កាយ ពួក​រូប ពួក​សំឡេង ពួក​ក្លិន ពួក​រស ពួក​ផោដ្ឋព្វៈ វត្ថុ​…
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637828789493146129
ទៅកាន់ទំព័រ៖