ព្រះត្រៃបិដក ភាគ ៩៧

នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ទើប​កើតឡើង។បេ។
 [១៤០] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះ​អរិយបុគ្គល​ទាំងឡាយ ចេញ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… អំពី​មគ្គ​… អំពី​ផល​… ហើយ​ពិចារណា​នូវ​ផល វិតក្កៈ ប្រារព្ធ​នូវ​ផល​នោះ ទើប​កើតឡើង ព្រះ​អរិយបុគ្គល​ទាំងឡាយ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិតក្កៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ (បុគ្គល) ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន​… នូវ​វត្ថុ​… នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន រមែង​ត្រេកអរ រីករាយ វិតក្កៈ ប្រារព្ធ​នូវ​ខន្ធ​នោះ ទើប​កើតឡើង វិតក្កៈ ប្រារព្ធ​នូវ​ខន្ធ​ទាំងឡាយ ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង វិចារៈ​ផង ទើប​កើតឡើង។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637828789733653026
ទៅកាន់ទំព័រ៖