ព្រះត្រៃបិដក ភាគ ៩៧

 [១៤១] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង វិចារៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៤២] ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះ​អរិយបុគ្គល​ទាំងឡាយ ចេញ​អំពី​ឈាន ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​… អំពី​មគ្គ​… ចេញ​អំពី​ផល ហើយ​ពិចារណា​នូវ​ផល ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ប្រារព្ធ​នូវ​ផល​នោះ ទើប​កើតឡើង ព្រះ​អរិយបុគ្គល​ទាំងឡាយ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​វិតក្កៈ​ផង នៃ​មគ្គ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ និង​វិតក្កៈ​ផង នៃ​ផល ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ និង​វិតក្កៈ​ផង នៃ​អា​វជ្ជ​នៈ និង​វិតក្កៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ (បុគ្គល) ពិចារណា​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ខន្ធ​ទាំងឡាយ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក្តី វិតក្កៈ​ក្តី ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ពិចារណា​ឃើញច្បាស់​នូវ​សោតៈ​…។បេ។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637828789972138023
ទៅកាន់ទំព័រ៖